តស់! ទៅហ៊ោនៅសៀមរាបទាំងអស់គ្នា

June 20, 2018 - 11:32 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមប្រកាសជូនសាធារណៈជនឲ្យបានជ្រាបថា ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ នាថ្ងៃទី២៣ ខែមិថុនាចុងសប្តាហ៍នេះ ។ សម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោនក៏មានឪកាសបានចូលរួមគាំទ្របានដែរដោយចំនាយ ៣០ដុល្លា/ម្នាក់ លោកអ្នកអាចទទួលបានការធ្វើដំណើរទាំងទៅទាំងមក, កន្លែងស្នាក់នៅ, ដំណើរកម្សាន្តរយៈពេលខ្លី, អាហារសម្រន់ ក៏ដូចជាសំបុត្រទស្សនាការប្រកួត ប៉ុន្តែមិនរាប់បញ្ចូលថ្លៃអាហារនោះឡើយ ។

កុំភ្លេចណា ចូលរួមទៅគាំទ្រក្រុមបាល់ទាត់ភ្នំពេញក្រោនទាំងអស់គ្នា នៅកីឡដ្ឋានសៀមរាប នាចុងសប្តាហ៍នេះ!

មតិយោបល់


អត្ថបទផ្សេងៗ