ជា ច័ន្ទដារ៉ា ទាត់បញ្ចូលទី ១គ្រាប់ព្រឹកមិញជាកាដូសម្រាប់ថ្ងៃកំណើតខ្លួនឯង!

August 5, 2018 - 12:22 PM | អត្ថបទដោយ៖ មករា

កីឡាករ ជា ច័ន្ទដារ៉ា សមាជិកក្រុមឈុតធំរបស់ភ្នំពេញក្រោន បានចូលរួមលេងជាមួយក្រុម U17ភ្នំពេញក្រោននៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមួយកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ដោយរូបគេបានទាត់បញ្ចូលទីគូប្រកួតគឺក្រុម Coffee FC បាន ១គ្រាប់នៅក្នុងចំណោមគ្រាប់បាល់ជ័យជម្នះទាំង ៩គ្រាប់នោះ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ថ្ងៃនេះក៏ជាថ្ងៃកំណើតឈានចូលវ័យ ១៩ឆ្នាំរបស់យុវជនរូបនេះផងដែរ ។ ដូច្នេះ ការទាត់បញ្ចូលទីនេះគឺជារង្វាន់ ឬកាដូសម្រាប់ថ្ងៃពិសេសរបស់ខ្លួនតែម្តង ខណៈដែលកីឡាករដែលមានប្រភពពីក្រុមថ្នាលយុវជនភ្នំពេញក្រោនរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងជំនួបមិត្តភាពប៉ុន្មានលើកកន្លងមកបើទោះបីជារូបគេមិនសូវជាបានបង្ហាញខ្លួនជាមួយក្រុមឈុតធំក៏ដោយ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ