ចំណាប់អារម្មណ៍របស់កីឡាករ សឿត បារាំង មុនប្រកួតជាមួយក្រុមដែលមានមូលដ្ឋាននៅស្រុកកំណើតរបស់ខ្លួនស្អែកនេះ

June 22, 2018 - 2:30 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាករមានដើមកំណើតមកពីខេត្តសៀមរាប សឿត បារាំង យល់ឃើញថាក្រុមអង្គរថៃហ្គ័រជាក្រុមមួយដែលល្អ និងផ្តល់ឱកាសឲ្យកីឡាករប្រចាំខេត្តបានលេងក្នុងលីគកំពូល ។ កីឡាករខ្សែការពារខាងឆ្វេងរូបនេះបានបន្ថែមថា ចំពោះបញ្ហាទីលានមិនមែនជាបញ្ហាចោទរបស់ក្រុមយើងនោះទេ អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺពង្រឹងតំបន់ប្រយុទ្ធព្រោះនៅពេលដែលយើងអាចរកគ្រាប់បាល់បាននោះយើងកាន់តែមានកម្លាំងចិត្តលេងបន្ថែមទៀត ។

ចុងក្រោយកីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំនឹងមិត្តរួមក្រុមបានធ្វើការហ្វឹកហាត់ច្រើនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយខ្ញុំប្ដេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងគិតថាក្រុមរបស់យើងអាចយក៣ពិន្ទុបានពីក្រុមម្ចាស់ផ្ទះ» ។

សូមបញ្ជាក់ថា ចំពោះការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអង្គរថៃហ្គ័រនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែកនេះ វេលាម៉ោង៣:៣០ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ