ចូលរួមផ្តល់ជំនួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ ជាមួយ Pi Pay
November 7, 2020 - 11:13 AM | អត្ថបទដោយ៖ មករា
នាថ្ងៃទី៨ ខែវិច្ឆិកា ស្អែកនេះ នឹងមានការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌មួយនៅកីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីចូលរួមចំណែកក្នុងការប្រមូលធនធានសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។
ជាមួយគ្នានេះដែរលោកអ្នកក៏អាចចូលរួមធ្វើការបរិច្ចាគដល់មូលនិធិសប្បុរស LP8 និង អមត៦ តាមរយៈ ផាយ ផេ បានផងដែរដោយគ្រាន់តែធ្វើការស្កេនកូដ QR រួចវាយបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់ធ្វើការបរិច្ចាគព្រមទាំងវាយបញ្ចូលលេខកូដរបស់អ្នកជាការស្រេច។
សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយ ក្រុមអ្នកដឹកនាំជំនាន់ទី៨ (LP8) ដែលមានឧកញ៉ា ឬទ្ធី សំណាង ជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត ឬ AMT) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖https://www.facebook.com/pipayapp/photos/a.1043659415768145/2076750979125645/