April 7, 2018 - 11:26 AM | អត្ថបទដោយ៖ មករា

ចូលរួមថ្ងៃនេះបានជួយទាំងមន្ទីរពេទ្យគន្ធបុប្ផា បានទាំងទឹកពិសារ Big Aqua និងទស្សនា​ Football Clinic នៅ RSN Stadium

អ្នកគាំទ្រ ក៏ដូចជាសាធារណជនទូទៅដែលចូលរួមទស្សនាការប្រកួតលីគកំពូលកម្ពុជារវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៍ នាល្ងាចថ្ងៃទី៧ ខែមេសានេះនឹងទទួលបាននូវទឹកពិសាបរិសុទ្ធ Big Aqua មួយដបភ្លាមៗដោយគ្រាន់តែទិញសំបុត្រចូលទស្សនាដែលមានដាក់លក់នៅកីឡដ្ឋាន RSN  ខណៈដែលទឹកប្រាក់ ១០% ដែលទទួលបានពីការលក់សំបុត្រនេះក៏នឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលកំពុងបំពេញការងារយ៉ាងសកម្មដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់នោះ ។ ទន្ទឹមនឹងនេះដែរ ចាប់ពីវេលាម៉ោង ៤ ដល់ម៉ោង ៥.៣០ល្ងាច លោកអ្នកក៏អាចចូលរួមទស្សនា ឬនាំបុត្រធីតារបស់លោកអ្នកដែលមានអាយុក្រោម ១២ឆ្នាំមកចូលរួមកម្មវិធី Football Clinic ដែលដឹកនាំដោយលោក Craig Livingston គ្រូបង្វឹកយុវជនអាយុក្រោម ១៧ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ដូច្នេះសូមចូលរួមឱ្យបានច្រើនកុះករដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ ក៏ដូចជារួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ដែលជាផ្នែកមួយនៃគោលបំណងអភិវឌ្ឍន៍សង្គមជាតិកម្ពុជាផងដែរ!

 

 


ស្វែងរកព័ត៌មានបន្ថែមអំពីក្លឹបបាល់ទាត់ភ្នំពេញក្រោន