គ្រូធំភ្នំពេញក្រោន៖ «ទោះធ្លាប់ឈ្នះ ៣-០ តែយើងត្រូវប្រឹងប្រែងខ្លាំងសម្រាប់ប្រកួតស្អែកនេះ!»

August 7, 2018 - 11:28 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតរវាងក្រុមភ្នំពេញក្រោន នឹងក្រុមអង្គរថាយហ្គឺរ ក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន នឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃស្អែកនេះវេលាម៉ោង៦:៣០នាទី នៅកីឡដ្ឋាន RSN ។ គ្រូបង្វឹកក្រុមឈុតធំបានយល់ឃើញថា៖ «សម្រាប់ការប្រកួតជាមួយអង្គរថាយហ្គឺរក្នុងជើងទីពីរនេះ យើងត្រូវតែមានការរៀបចំក៏ដូចជាធ្វើការហ្វឹកហាត់ឲ្យបានល្អដើម្បីឲ្យប្រាកដថាយើងនឹងត្រូវបង្ហាញខ្លួនឲ្យបានល្អនៅថ្ងៃនោះ ។»

លោក Sean បានបញ្ជាក់ថា៖ «បើទោះបីជាយើងឈ្នះការប្រកួតកាលពីជើងទីមួយនៅសប្តាហ៍មុននោះ ៣-០ ក៏ពិតមែន ប៉ុន្តែយើងត្រូវតែខំប្រឹងប្រែងឲ្យបានខ្លាំងដើម្បីឲ្យអ្នកគាំទ្រពេញចិត្តចំពោះការប្រកួតក្នុងដីនេះ!»

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតពីរលើកចុងក្រោយរវាងក្រុមទាំងពីរ គឺក្រុមភ្នំពេញក្រោនបានប្រកួតឈ្នះក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាបទាំងពីរលើក ពោលគឺកាលពីលើកទីមួយក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹងលទ្ធផល ៥-២ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា និងចុងក្រោយបានយកឈ្នះដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់សម្តេចតេជោហ៊ុន សែន  ៕

មតិយោបល់


អត្ថបទផ្សេងៗ