គួរឱ្យសោកស្តាយ! កីឡាករ Jorrin John នឹងត្រូវអវត្តមានពីទីលានរហូតដល់ចប់រដូវកាល

July 1, 2018 - 5:18 PM | អត្ថបទដោយ៖ មករា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា​ កីឡាករ Jorrin John ដែលកំពុងរងរបួសជង្គង់ក្នុងពេលហ្វឹកហាត់កន្លងមកនោះនឹងត្រូវអវត្តមានពីទីលានប្រកួតរហូតដល់ចប់រដូវកាលតែម្តង ដោយសារតែស្ថានភាពរបួសតម្រូវឱ្យមានព្យាបាលយ៉ាងយកចិត្តទុកដាក់មុននឹងធ្វើការវះកាត់នាពេលខាងមុខជាបន្តទៀត ។

យើងទាំងអស់គ្នាពិតជាមានការសោកស្តាយដែលរូបគេមិនអាចបន្តជួយក្រុមនៅក្នុងការប្រកួតជើងទី២នៃលីគកំពូលកម្ពុជានេះ ជាពិសេសក៏សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធជនជាតិអង់គ្លេសរូបនេះសម្រាប់ការបំពេញការងារបានយ៉ាងល្អជាមួយមិត្តរួមក្រុមដទៃទៀតនាការប្រកួតកន្លងមក ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Jorrin John ដែលមានឈ្មោះក្រៅថា JJ ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លឹប Leicester មួយលើកបន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លឹប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លឹប Muangthong United របស់ប្រទេសថៃ និងបន្តខ្ចីជើងទៅលេងនៅក្លឹប Suphanburi ។ សម្រាប់រដូវកាល ២០១២-២០១៣កន្លងមក រូបគេបានទៅលេងនៅក្លឹប Nonthaburi លុះនៅឆ្នាំ២០១៤ បានផ្ទេរទៅក្លឹប Nuneaton Town និងលេងឲ្យក្លឹប NK Domzale ក្នុងឆ្នាំ២០១៥ ៕

មតិយោបល់


អត្ថបទផ្សេងៗ