ខ្សែប្រយុទ្ធ Jorrin John ត្រូវអវត្តមានជាច្រើនប្រកួតដោយសាររបួសជង្គង់ក្នុងពេលហ្វឹកហាត់

May 22, 2018 - 8:10 AM | អត្ថបទដោយ៖ មករា

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា​ កីឡាករ Jorrin John បានរងរបួសជង្គង់ក្នុងពេលហ្វឹកហាត់ជាហេតុបណ្តាលឱ្យរូបគេត្រូវអវត្តមានពីទីលានប្រកួតជាបណ្តោះអាសន្ន ។ ក្នុងអំឡុងពេលនេះ រូបគេត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ខណៈដែលស្ថានភាពរបួសកំពុងស្ថិតក្នុងការតាមដានជាប្រចាំ ។ យ៉ាងណាក៏ដោយ យើងខ្ញុំនឹងជម្រាបជូនព័ត៌មានលម្អិតបន្ថែមទៀតអំពីពេលវេលាដែលកីឡាកររូបនេះអាចវិលមកកាន់ទីលានសារជាថ្មី ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Jorrin John ដែលមានឈ្មោះក្រៅថា JJ ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយក្រុមយុវជនរបស់ក្លឹប Leicester មួយលើកបន្ទាប់មកត្រូវបានខ្ចីជើងឲ្យទៅក្លឹប Kettering Town កាលពីឆ្នាំ២០១១ មុននឹងប្តូរមកលេងឲ្យក្លឹប Muangthong United របស់ប្រទេសថៃ និងបន្តខ្ចីជើងទៅលេងនៅក្លឹប Suphanburi ។ សម្រាប់រដូវកាល ២០១២-២០១៣កន្លងមក រូបគេបានទៅលេងនៅក្លឹប Nonthaburi លុះនៅឆ្នាំ២០១៤ បានផ្ទេរទៅក្លឹប Nuneaton Town និងលេងឲ្យក្លឹប NK Domzale ក្នុងឆ្នាំ២០១៥ ។

យើងទាំងអស់គ្នាមានក្តីរំពឹងថា កីឡាកររូបនេះនឹងអាចវិលត្រលប់មកកាន់ទីលាននាពេលឆាប់ៗនេះដើម្បីរួមចំណែកជាមួយមិត្តរួមក្រុមដទៃទៀតក្នុងការប្រកួតជាបន្តបន្ទាប់នារដូវកាលនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ