ក្លឹបភ្នំពេញក្រោន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់នៅខេត្តកំពត

September 27, 2017 - 3:01 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កាលពីរសៀលថ្ងៃទី២៧ ឆ្នាំ២០១៧ ខែកញ្ញា ក្លឹបភ្នំពេញក្រោន បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់(Football Clinic) មួយ នៅស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកុមារ និងយុវជនប្រមាណជាង ២០០នាក់ចូលរួម គ្រាដែលកម្មវិធីនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន SCG ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជ្រាបពីវិស័យបាល់ទាត់ទៅដល់កុមារ ឬយុវជនគ្រប់ទីកន្លែងឲ្យបានយល់ និងបានស្គាល់ពីបច្ចេកទេសបាល់ទាត់ តាមរយៈការបង្ហាញពីបច្ចេកទេសលេងរបស់គ្រូបង្វឹក និងកីឡាករនៃក្លឹបភ្នំពេញក្រោន ជាពិសេសគឺការជំរុញឲ្យកុមារយកពេលវេលាទំនេរពីការសិក្សា មកលេងកីឡា ដើម្បីសុខភាព និងចៀសឆ្ងាយពីប្រព្រឹត្តអំពើសង្គមស្អប់ខ្ពើម ឬការប្រើប្រាស់គ្រឿងញៀនជាដើម ។ ជាមួយនឹងកម្មវិធីដើម្បីសង្គមក្បែតំបន់ភ្នំមួយនេះ ពួកគេបានធ្វើការងាររួមគ្នាយ៉ាងរីករាយក្រោមដំណក់ទឹកភ្លៀងដល់ត្រជាក់ ដែលបង្ហាញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ គ្រូបង្វឹក និងសមាជិកក្លឹបភ្នំពេញក្រោន ជាមួយនឹងយុវជនទាំងអស់ដែលបានចូលរួមកម្មវិធី Football Clinic ខាងលើ ។ យ៉ាងណាមិញក្លឹបក៏មានគោលដៅជាច្រើនទៀត ដើម្បីបង្កើតកម្មវិធី Football Clinic ចូលរួមចែករំលែកបទពិសោធន៍ដល់ក្មេងៗក្នុងប្រទេសកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ