ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមប៉ូលីស នាចុងសប្តាហ៍នេះ

May 16, 2018 - 4:14 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីលីគកំពូលនៃប្រទេសកម្ពុជាខកខាតរយះពេលបីសប្តាហ៍កន្លងផុតទៅ ដោយសារតែកីឡាកររបស់ប្រទេសកម្ពុជាមានភារៈកិច្ចចូលរួមជួយក្រុមជម្រើសជាតិ ឥឡូវនេះបានត្រឡប់មកវិញសារជាថ្មីម្តងទៀត ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិនៅការប្រកួតសប្តាហ៍ទី៦នេះ ។

សូមបញ្ជាក់ផងដែរថាឆ្លងកាត់ការប្រកួត៥សប្តាហ៍កន្លងផុតទៅនេះក្រុមបាល់ទាត់ភ្នំពេញក្រោនឈរលើចំណាត់ថ្នាក់លេខ៧ ពោលគឺមាន៧ពិន្ទុក្នុងដៃ ឬឯក្រុមប៉ូលីស ឈរលើចំណាត់ថ្នាក់លេខ៤ មាន១០ពិន្ទុ នៃតារាងចំណាត់ថ្នាក់ពានរង្វាន់លីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ