ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចុះកិច្ចសន្យានាំយកបន្ថែមក្រុមការងារគ្រូបង្វឹកថ្មី

January 4, 2020 - 7:00 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសជាផ្លូវការនៃការចុះកិច្ចសន្យាជាមួយលោក Jake Mullinder ជាសមាសភាពថ្មីក្នុងក្រុមការងារគ្រូបង្វឹក។

Jake សញ្ជាតិអង់គ្លេស នឹងចូលមកកាន់កាប់តួនាទីជាអ្នកវិភាគការប្រកួត (Analyst) របស់យើងសម្រាប់រដូវកាលថ្មីនេះដោយនឹងបង្ហាញពីប្រព័ន្ធលេង និងយុទ្ធសាស្ត្រ នៅក្នុងការប្រកួត។

បុរសវ័យ២៥ឆ្នាំរូបនេះ ធ្លាប់ធ្វើការជាមួយក្លិប Shrewsbury Town លីគលំដាប់ទី៣របស់អង់គ្លេសជាអ្នកវិភាគការប្រកួត និងនៅក្នុងសហគមន៍បាល់ទាត់ជាមួយគម្រោងកីឡាសម្រាប់កុមារ និងក្លិប The New Saints Ladies ជាជំនួយការគ្រូបង្វឹក និងអ្នកវិភាគ។

Jake សញ្ញាបត្រថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលបាល់ទាត់, ការអភិវឌ្ឍន៍, រដ្ឋបាល និងមានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកកាយសម្បទា និងសុខភាព។

«ខ្ញុំមានមោទនភាពដែលមានឱកាសធ្វើការនៅ ភ្នំពេញក្រោន និងរំភើបចំពោះការចាប់ផ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២០ដើម្បីជួយក្លឹបសម្រេចគោលដៅរួមគ្នា»៕

មតិយោបល់


អត្ថបទផ្សេងៗ