ក្លឹបបាល់ទាត់ភ្នំពេញក្រោនតែងតាំងអ្នកគ្រូ ម៉ៅ សាវីន ជាគ្រូបង្វឹកបាល់ទាត់ក្រុមនារី

December 17, 2018 - 10:54 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកគាំទ្រក្លឹបឲ្យបានជ្រាបថាក្លឹបបានសម្រេចតែងតែអ្នកគ្រូ ម៉ៅ សាវីន ជាគ្រូបង្វឹកក្រុមនារីនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ សាវីនមានបទពិសោធន៍ជាច្រើនលើវិស័យបាល់ទាត់ផ្នែកនារី ហើយបានចាប់ផ្តើមអាជីបរបស់ខ្លួនជាមួយក្រុម Mighty Girls របស់អង្គការ Salt Academy ដោយលេងនៅទីនោះរយៈពេលជិត៧ឆ្នាំ ។

អ្នកគ្រូដែលកំពុងរៀនអាជ្ញាប័ណ្ណ A licence រូបនេះបានចាប់ផ្តើមអាជីបជាគ្រូបង្វឹកក្រុមបាល់ទាត់ជាមួយក្រុមឈុតតូចរបស់ Mighty Girls ហើយនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ក៏ធ្លាប់មានបទពិសោធន៍ជាគ្រូជំនួយក្រុមជម្រើសជាតិនារីអាយុក្រោម១៣ឆ្នាំ លើសពីនេះទៅទៀតគឺរយៈពេលបីឆ្នាំចុងក្រោយនេះអ្នកគ្រូបានក្លាយជាគ្រូជំនួយក្រុមជម្រើសជាតិនារីឈុតធំរបស់កម្ពុជាថែមទៀតផង ។

គួរបញ្ជាក់ថាវត្តមានរបស់អ្នកគ្រូ ម៉ៅ សាវីន ជាមួយក្រុមនារីភ្នំពេញក្រោននេះគឺជាការត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់នារីអាយុក្រោម១៩ឆ្នាំដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់អ្នកគ្រូ និងក្រុមនារីអាយុក្រោម១៩ឆ្នាំឲ្យទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ