ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមអគ្គិសនីកម្ពុជា នាចុងសប្តាហ៍នេះ

June 13, 2018 - 11:12 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ព្រឹត្តិការណ៍លីគកំពូលប្រទេសកម្ពុជាបានឈានដល់សប្តាហ៍ទី១០ ហើយសម្រាប់ចុងសប្តាហ៍នេះក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមអគ្គិសនីកម្ពុជា ។ ការប្រកួតរវាងក្រុមទាំងពីរនឹងចាប់ផ្តើមនៅវេលាម៉ោង៦.០០ល្ងាច នាថ្ងៃអាទិត្យ ទី១៧ ខែមិថុនាខាងមុខនេះ ។

សូមបញ្ជាក់ផងដែរថាឆ្លងកាត់ការប្រកួត៩សប្តាហ៍កន្លងផុតទៅនេះក្រុមបាល់ទាត់ភ្នំពេញក្រោនឈរលើចំណាត់ថ្នាក់លេខ៥ ពោលគឺមាន១៤ពិន្ទុក្នុងដៃ ឬឯក្រុមអគ្គិសនីកម្ពុជា ឈរលើចំណាត់ថ្នាក់លេខ១១ មាន៤ពិន្ទុ នៃតារាងចំណាត់ថ្នាក់ពានរង្វាន់លីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ