ក្រុម U15 ភ្នំពេញក្រោន ទទួលជ័យជម្នះ ៧-០ លើក្រុម Angle ក្នុងការប្រកួតមិត្តភាព

April 30, 2018 - 4:36 PM | អត្ថបទដោយ៖ មករា

ក្រុម U15 ភ្នំពេញក្រោន បានទទួលជ័យជម្នះជាមួយនឹងលទ្ធផល ៧-០ លើក្រុម Angle ក្នុងការប្រកួតមិត្តភាពនៅលើទីលានហ្វឹកហាត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ ។ យ៉ាងណាក៏ដោយ ការប្រកួតនេះបានប្រព្រឹត្តទៅតែ ១វគ្គប៉ុណ្ណោះដោយហេតុថាដាច់ចរន្តអគ្គិសនីមិនអាចបន្តការប្រកួតបាន ។ សូមបញ្ជាក់ដែរថា គ្រាប់បាល់ទាំង ៧រកបានដោយកីឡាករ ធី រ៉ាវីន និង ឈាង ឬទ្ធី ម្នាក់ ២គ្រាប់ ខណៈដែលកីឡាករ រតនៈ ពេជ្រ, លឹម វិសាល និង ណា ម៉ារាឌី ក៏ទាត់បញ្ចូលទីបានម្នាក់ ១គ្រាប់ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ