ក្រុម​ PPCFC Elite U16 ផ្តួលក្រុមម្ចាស់ផ្ទះ U16 តាកែវ ៤-០ ម្សិលមិញ

September 3, 2018 - 3:13 PM | អត្ថបទដោយ៖ មករា

ក្រុមយុវជនអេលីតអាយុក្រោម ១៦ឆ្នាំរបស់ភ្នំពេញក្រោន បានយកឈ្នះក្រុមថ្នាលយុវជនខេត្តតាកែវអាយុក្រោម ១៦ឆ្នាំក្នុងលទ្ធផល ៤-០ នៅក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ។

ជ័យជម្នះលើទឹកដីខេត្តតាកែវនេះរកបានដោយ កីឡាករ ទុប ប៉ាគ័ន ចំនួន ២គ្រាប់ ចំណែកកីឡាករ មុំ ចាន់ទីន និង សូរ រតនា ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ។

កញ្ញា ងិន សំរស់ ដែលជាគ្រូបង្វឹកផ្ទាល់បានថ្លែងថា នេះជាលទ្ធផលល្អមួយសម្រាប់ក្រុមយុវជនដែលកំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញក្នុងគោលដៅពង្រឹងសមត្ថភាពឆ្ពោះទៅកាន់ការប្រកួតប្រជែងនានាក្នុងពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ