ក្រុមហ៊ុន MIZUNO ផ្តល់ទំនុកចិត្តដល់កីឡាករវ័យក្មេង អុិន សូដាវីដ និង ប្រាក់ ធីវ៉ា 

April 5, 2018 - 2:26 PM | អត្ថបទដោយ៖ មករា

ភ្នំពេញ៖ ក្រុមហ៊ុនផលិតសំភារៈកីឡា MIZUNO ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនទើបតែបានផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់កីឡាករវ័យក្មេង អុិន សូដាវីដ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយបានសម្រេចចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធរូបនេះក្នុងនាមជា Athlete Support ពេញមួយឆ្នាំ២០១៨នេះ ។

ក្នុងពីធីចុះកិច្ចសន្យាកាលពីថ្ងៃទី៤ ខែមេសាម្សិលមិញនេះ តំណាងក្រុមហ៊ុន MIZUNO បានបញ្ជាក់ថា ការជ្រើសរើសកីឡាកររូបនេះគឺជាការរួមចំណែកក្នុងការលើកទឹកចិត្ត​ក៏ដូចជាជំរុញការកសាងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងនៅកម្ពុជាដែលកំពុងមានសក្តានុពល និងទទួលបានការវាយតម្លៃខ្ពស់ជាវិជ្ជមានទាំងទៅលើកត្តាបច្ចេកទេស និងសីលធម៌ទាំងក្នុង និងក្រៅទីលាន ពិសេសរូបគេក៏ជាសមាជិកវ័យក្មេងមួយរូបនៃក្រុមជម្រើសជាតិកម្ពុជាផងដែរនោះ ។

សូមបញ្ជាក់ថា អុិន សូដាវីដ គឺជាកីឡាករបាល់ទាត់ទី២ របស់ក្លឹបភ្នំពេញក្រោន ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទទួលបានការពេញចិត្ត និងផ្តល់តួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយពីផលិតផល MIZUNO បន្ទាប់ពីកីឡាករ ប្រាក់ ធីវ៉ា ដែលបានចុះកិច្ចសន្យាកាលពីខែមករាកន្លងមក ៕

មតិយោបល់


អត្ថបទផ្សេងៗ