ក្រុមហ៊ុនអាកាសចរណ៍ ជេសុី (ខេមបូឌា) អុិនធើណេតសិនណលអ៊ែឡាញ ឧបត្ថម្ភ ១សែនដុល្លារជូនកាកបាទក្រហមកម្ពុជា

May 16, 2020 - 9:06 PM | អត្ថបទដោយ៖ មករា

ក្រុមហ៊ុន ជេសុី (ខេមបូឌា) អុិនធើណេតសិនណលអ៊ែឡាញ ឬ JC (Cambodia) International Airlines ដែលជាគូឧបត្ថម្ភរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចូលរួមចំណែកជូនកាកបាទក្រហមកម្ពុជាចំនួន ១សែនដុល្លារអាមេរិកដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនេះគឺជាដៃគូសហការយ៉ាងសំខាន់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ពោលគឺជាផ្នែកមួយនៃការទ្រទ្រង់ដល់សកម្មភាពរបស់ក្លឹបទាំងលើវិស័យកីឡាបាល់ទាត់ និងមនុស្សធម៌ផងដែរ។ គួររំលឹកដែរថា ជេសុី (ខេមបូឌា) អុិនធើណេតសិនណលអ៊ែឡាញ ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៧ ដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុន Yunnan Jingcheng Group Co,.Ltd. ដែលត្រូវបានចុះបញ្ជីអាជីវកម្មនៅក្នងព្រះរាជាណាចក្រកម្ពុជាលើការផ្តល់សេវាកម្មផ្នែកអាកាសចរណ៍ជាមួយនឹងដើមនទុនប្រមាណជា ៥០លានដុល្លារអាមេរិក ហើយមានគម្រោងវិនិយោគរហូតដល់ទៅ ១ពាន់លានដុល្លារឯណោះ។

ក្នុងនាមជាដៃគូ ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានក្តីសោមន្ស និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជេសុី (ខេមបូឌា) អុិនធើណេតសិនណលអ៊ែឡាញ សម្រាប់ការចូលរួមក្នុងសកម្មភាពមនុស្សធម៌នានានៅក្នុងប្រទេសកម្ពុជានេះ៕

មតិយោបល់


អត្ថបទផ្សេងៗ