ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមបឹងកេត នៅចុងសប្តាហ៍នេះ

May 2, 2018 - 10:42 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ស្របពេលដែលលីគកំពូលរបស់យើងឈប់សម្រាករយៈពេលយូរ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីធ្វើការប្រកួតជាមួយក្រុមឈរលេខមួយលើតារាងបណ្តោះអាសន្នគឺក្រុមបឹងកេត ។ ការប្រកួតលក្ខណៈមិត្តភាពនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៥ នៅវេលាម៉ោង ៤ល្ងាច ពោលគឺចុងសប្តាហ៍នេះតែម្តង ក្នុងគោលបំណងដើម្បីឲ្យកីឡាករនៃក្រុមនីមួយៗត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងលីគកំពូលនាពេលខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ