ក្រុមនារីភ្នំពេញក្រោន ផ្តួលក្រុមម្ចាស់ផ្ទះកំពង់ចាម ២-០ ព្រឹកមិញ

January 20, 2019 - 1:37 PM | អត្ថបទដោយ៖ មករា

ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន បានទទួលជ័យជម្នះក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះកំពង់ចាម ក្នុងលទ្ធផល ២-០​ សម្រាប់ព្រឹត្តិការណ៍ជម្រើសជើងឯកនារី ២០១៨ ដែលបានប្រព្រឹត្តទៅនៅទីលានក្នុងវិទ្យាល័យសម្តេចជួន ណាត នាថ្ងៃអាទិត្យ ទី២០ ខែមករានេះ។ ជាការកត់សម្គាល់ គ្រាប់បាល់ទាំង ២នេះសុទ្ធតែរកបានដោយកីឡាការិនី  គាត សុីវហ័ង នាទីទី១ និងទី៦៧។

សូមបញ្ជាក់ថា នេះជាការប្រកួតលើកទីបួនហើយសម្រាប់ក្រុមនារីអាយុក្រោម១៩ឆ្នាំភ្នំពេញក្រោន ដែលកាលប្រកួតលើកទីមួយគឺចាញ់ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ឆ្នាំងក្នុងលទ្ធផល ៣-១, លើកទីពីរ ឈ្នះក្រុមនារីខេត្តត្បួងឃ្មុំក្នុងលទ្ធផល ២-០ និងលើកទីបីប្រកួតចាញ់ក្រុមនារីអាយុក្រោម១៩ឆ្នាំខេត្តកំពង់ស្ពឺជាមួយនឹងលទ្ធផល ០-៤ ៕

មតិយោបល់


អត្ថបទផ្សេងៗ