ក្រុមនារីភ្នំពេញក្រោន ប៉ះក្រុម Taica Soben ក្នុងជំនួបមិត្តភាពថ្ងៃសៅរ៍នេះ

July 13, 2018 - 2:27 PM | អត្ថបទដោយ៖ មករា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវប៉ះក្រុម Taica Soben នៅកីឡដ្ឋាន RSN ក្នុងជំនួបមិត្តភាពនាវេលាម៉ោង ៤.០០ល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះនៅលើទីលានហ្វឹកហាត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន RSN ផ្ទាល់តែម្តង ។ 

សូមបញ្ជាក់ដែរថា ជំនួបមិត្តភាពកម្តៅសាច់ដុំនេះបានធ្វើឡើងបន្ទាប់ពីសមាជិក ២រូបរបស់ក្រុមនារីភ្នំពេញក្រោន គឺកីឡាការិនី ហួត គឹមហុង និង បាន ជាវៃ ទើបតែបញ្ចប់បេសកកម្មជាមួយមិត្តរួមក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដែលបានចូលរួមប្រកួតប្រជែងជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 នៅប្រទេសឥណ្ឌូនេសុីកាលពីពេលថ្មីៗនេះ ៕

 

មតិយោបល់


អត្ថបទផ្សេងៗ