ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន នឹងចូលរួមការប្រកួតពានរង្វាន់មួយនៅប្រទេសថៃ

September 12, 2018 - 3:31 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន គ្រោងនឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-14 International Champions 2018 នាចុងឆ្នាំនេះនៅប្រទេសថៃ ។

សូមបញ្ជាក់ដែរថាក្រុមដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាច្រើនប្រទេសដូចជា៖ ក្រុម Jubilo Iwata  និងក្រុម Fagiano Okayama មកពីប្រទេសជប៉ុន ក្រុម FC Seoul ប្រទេសកូរ៉េខាងត្បូង Kitchee SC ទីក្រុងហុងកុង ក្រុម Aspire Academy ប្រទេសកាតា និងមួយក្រុមទៀតដែលមិនទាន់បានធ្វើការជម្រុះរកឃើញនៅឡើងគឺក្រុមមកពីប្រទេសថៃ ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់កីឡាករអាយុក្រោម១៤ឆ្នាំរបស់យើង ដែលនឹងលេងតំណាងឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ