ក្រុមការងារភ្នំពេញក្រោន នឹងចូលរួមកម្មវិធីអប់រំសុខភាព និងកីឡានៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 

July 20, 2018 - 4:08 PM | អត្ថបទដោយ៖ មករា

ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី “ការការពារ និងការព្យាបាលនៅពេលមានគ្រោះថ្នាក់អំឡុងពេលលេងកីឡា” ដែលនឹងប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកក្កដាស្អែកនេះ ។ នៅក្នុងកម្មវិធីនេះនឹងមានការចូលរួមបណ្តុះបណ្តាលដោយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យបាងកក ប្រទេសថៃ ដែលនឹងចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ល្អៗដល់អ្នកចូលរួមពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ ។

គួររំលឹកថា មន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ បានក្លាយជាដៃគូរបស់ក្លឹបភ្នំពេញក្រោនក្នុងការផ្តល់នូវសេវាកម្មសង្គ្រោះបន្ទាន់ ដែលរួមមានដូចជារថយន្តសង្គ្រោះបន្ទាន់ រួមជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាសំភារៈវេជ្ជសាស្ត្រដ៏សម្បូរបែបស្របតាមបទដ្ឋានអន្តរជាតិ ដែលការផ្តល់ជូននេះនឹងធ្វើឡើងរៀងរាល់ការប្រកួតផ្លូវការនានានៅកីឡដ្ឋាន RSN តែម្តងក្នុងគោលដៅដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់កីឡាករដែលអាចរងរបួសជាយថាហេតុក្នុងពេលប្រកួត ៕

មតិយោបល់


អត្ថបទផ្សេងៗ