May 18, 2018 - 4:59 PM | អត្ថបទដោយ៖ មករា

កុំភ្លេចចូលរួមកម្មវិធី Kick & Share នៅកីឡដ្ឋាន RSN ទាំងអស់គ្នា!

នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ខាងមុខនេះក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងសហការជាមួយក្រុមហ៊ុន SCG ដើម្បីប្រារព្ធកម្មវិធី Kick & Share ក្នុងគោលបំណងចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងអំពីកីឡាបាល់ទាត់ដល់កុមារា កុមារីកម្ពុជា នៅកីឡដ្ឋាន RSN ។ កម្មវិធីនេះនឹងដឹកនាំដោយលោក Luis Fernando Vitorino ដែលជាគ្រូបង្វឹកអ្នកចាំទីក្រុមថ្នាលយុវជនភ្នំពេញក្រោន និងជាអតីតគ្រូបង្គោលអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាផងដែរ ។

ចំពោះកាលវិភាគនៃកម្មវិធីនេះមានដូចតទៅ៖

  • ម៉ោង ៣.៣០៖ ជួបជុំគ្នាលើទីលានហ្វឹកហាត់
  • ម៉ោង ៤.០០-៥.១៥៖ សុន្ទរកថាបើកកម្មវិធីពីតំណាងក្រុមហ៊ុន SCG និងក្លឹបបាល់ទាត់ភ្នំពេញក្រោន
  • ម៉ោង ៤.១៥-៤.៣០៖ ប្រគល់សំភារៈកីឡាជាអំណោយពីក្រុមហ៊ុន SCG និងថតរូបជុំគ្នា
  • ម៉ោង ៤.៣០-៥.៣០៖ កម្មវិធី Kick & Share
  • ម៉ោង ៦.០០៖ ចូលរួមទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា

អ្វីដែលគួរឲ្យពិសេសជាងនេះទៅទៀតនោះគឺ កុមារាកុមារីដែលមានអាយុក្រោម ១៥ឆ្នាំអាចចូលរួមក្នុងកម្មវិធីនេះដោយសេរីចាប់ពីម៉ោង ៣.៣០រសៀលរហូតដល់ម៉ោង ៦.០០ល្ងាច ៕


ស្វែងរកព័ត៌មានបន្ថែមអំពីក្លឹបបាល់ទាត់ភ្នំពេញក្រោន