កីឡាការិនី ហួត គឹមហុង ទៅសិក្សាបន្តនៅអាមេរិគរយៈពេលពីរឆ្នាំ

August 18, 2018 - 9:52 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាការិនី ហួត គឹមហុង ដែលជាកីឡាករនៃក្រុមបាល់ទាត់នារី ក៏ដូចជាគ្រូមបង្វឹកផ្នែកយុវជនថ្នាលនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចាកចេញពីប្រទេសកម្ពុជាដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិគនាថ្ងៃនេះវេលាម៉ោង ១០យប់ ។

កីឡាការិនីឆ្នើមរូបនេះបានថ្លែងថា រូបគេបានទទួលអាហារូបករណ៍ទៅសិក្សានៅសាលា Bryant and Stratton College ដែលស្ថិតនៅទីក្រុងញីវយ៉ក ដោយសារការជ្រោមជ្រែងពីជនបរទេសមួយរូបឈ្មោះ Rick Beal ដោយសារតែរូបនាងគឺជាគ្រូបង្វឹកកូនៗរបស់គ្រួសារអាមេរិគមួយនេះ ។ គីមហុង បានបង្ហាញថា: «ខ្ញុំមានក្តីរីករាយមែនទែននៅពេលដែលខាងសាលាទាក់ទងដោយប្រាប់ថា ខ្ញុំបានជាប់អាហារូបករណ៍ហើយក្រោយឆ្លងកាត់ការប្រលង និងសម្ភាសន៍រួចមក ហើយនៅទីនោះក្រៅពីការសិក្សាជំនាញគ្រប់គ្រង ខ្ញុំក៏នឹងក្លាយជាកីឡាការិនីបាល់ទាត់ប្រចាំសាលាផងដែរ ។»

គួរបញ្ជាក់ផងដែរថា គីមហុងគឺជាកីឡាការិនីឆ្នើមមួយរូបនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាជម្រើសជាតិនារីរបស់កម្ពុជា ដែលពេលថ្មីៗនេះរូបគេបានបង្ហាញខ្លួនយ៉ាងល្អក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 ជាមួយក្រុមជម្រើសជាតិកម្ពុជានៅប្រទេសឥណ្ឌូនេស៊ីនាពេលកន្លងមក ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរឲ្យគីមហុងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សានៅសហរដ្ឋអាមេរិគ!

មតិយោបល់


អត្ថបទផ្សេងៗ