កីឡាករ អ៊ុត សុផលដារិទ្ធ៖ «ខ្ញុំរាងភ័យបន្តិចដែរនៅពេលបានបង្ហាញខ្លួនជាមួយឈុតធំជាលើកដំបូង»

May 9, 2018 - 1:43 PM | អត្ថបទដោយ៖ មករា

អ្នកចាំទីវ័យក្មេងដែលទើបនឹងមានឱកាសបានចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតធំ កីឡាករ អ៊ុត សុផលដារិទ្ធ បានបង្ហាញចំណាប់អារម្មណ៍ថា រូបគេពិតជាមានអារម្មណ៍រីករាយណាស់ដែលបានចូលរួមហ្វឹកហាត់ជាមួយក្រុមធំ ថ្វីត្បិតតែគេទើបតែបានចូលហាត់ជាមួយក្រុមថ្នាលយុវជនរបស់ក្លឹបក្នុងរយៈពេលខ្លីក៏ដោយក្តី ។

ទោះជាយ៉ាងណាក៏ដោយក្នុងការបង្ហាញខ្លួន ៣០នាទីជាមួយក្រុមធំជាលើកដំបូងក្នុងជំនួបមិត្តភាពជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ឆ្នាំកាលពីសប្តាហ៍កន្លងមក កីឡាករមានប្រភពមកពីភ្នំពេញរូបនេះបាននិយាយថា៖ «ខ្ញុំពិតជារាងភ័យបន្តិចក្នុងការបង្ហាញខ្លួនជាលើកដំបូងនេះ ព្រោះខ្លាចមានចំនុចខ្វះខាត និងមានការស្តីបន្ទោសពីបងៗ ប៉ុន្តែក្រោយពីបានហ្វឹកហាត់ជាមួយគ្នាច្រើនខ្ញុំពួកយើងមានការយល់ចិត្តគ្នាច្រើន» ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ យុវជនដែលមានអាយុទើបតែ ១៧ឆ្នាំរូបនេះមានការប្តេជ្ញាចិត្តក្នុងការហ្វឹតហាត់ និង ការតាំងចិត្តខ្ពស់ដើម្បីពង្រឹងសមត្ថភាពឈានទៅលេខក្នុងជម្រើសដំបូងរបស់ក្លឹប ៕ 

 

មតិយោបល់


អត្ថបទផ្សេងៗ