កីឡាករវ័យក្មេង សុិន កក្កដា ទទួលបានការឧបត្ថម្ភក្នុងនាមជា Athletic Support ពីក្រុមហ៊ុន Mizuno

July 10, 2018 - 1:25 PM | អត្ថបទដោយ៖ មករា

កីឡាករវ័យក្មេង សុិន កក្កដា របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ទើបតែទទួលបានទំនុកចិត្តបន្ថែមទៀតពីក្រុមហ៊ុន Mizuno ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកផលិតសំភារៈកីឡាលំដាប់ពិភពលោកដោយបានទទួលការឧបត្ថម្ភក្នុងនាមជា Athletic Support ខណៈដែលរូបគេគឺជាកីឡាករទី៣ របស់ភ្នំពេញក្រោន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្តងដែលទទួលបានទំនុកចិត្តបែបនេះបន្ទាប់ពីមិត្តរួមក្រុម២រូបទៀតផ្សេងទៀតគឺ ប្រាក់ ធីវ៉ា និង អុិន សូដាវីដ ។

តំណាងក្រុមហ៊ុន Mizuno បានថ្លែងថា នេះជាការរួមចំណែកមួយក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា បន្ទាប់ពីបានមើលឃើញថាកីឡាករវ័យក្មេងទាំង៣សុទ្ធតែមានសមត្ថភាព និងសក្តានុពលទាំងក្នុងក្លឹប ក៏ដូចជានៅក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ ហើយរំពឹងថា ផលិតផល Mizuno នឹងអាចជួយដល់ពួកគេឱ្យទទួលបានភាពងាយស្រួលក្នុងការហ្វឹកហាត់ ឬការប្រកួតនានាបន្ថែមទៀតដើម្បីឈានទៅរកភាពរីកចម្រើននាពេលអនាគត ។

ជាមួយគ្នានេះ កីឡាករ សុិន កក្កដា បានលើកឡើងដែរថា រូបគេពិតជាមានក្តីរីករាយចំពោះការគាំទ្រពីក្រុមហ៊ុនដ៏ល្បីល្បាញនេះ ហើយប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់កាន់តែខ្លាំងព្រមទាំងបង្ហាញទម្រង់ល្អឱ្យបានល្អនៅក្នុងការប្រកួតជាបន្តបន្ទាប់ទៀត ៕

 

មតិយោបល់


អត្ថបទផ្សេងៗ